ស្ថាបត្យកម្មប្រពៃណីជាមួយបរិក្ខារទំនើប

ភាពប្រណីតនៃបេតិកភណ្ឌ

ភាពទាក់ទាញប្រវត្តិសាស្ត្រ ជាមួយនឹងភាពទាន់សម័យ

Experience Royal Cambodian Grace

ឫសគល់នៅក្នុងបេតិកភណ្ឌ រចនាសម្រាប់ភាពសុខសាន្ត

ភាពស្រស់ស្អាតនៃវប្បធម៌

1

កំពត

២៣៥m²
៤ នាក់
បន្ទប់ធំ ២

រីករាយនឹងដែនដីដែលមានកេរ្តិ៍ឈ្មោះក្នុងការផលិតម្រេចក៏ល្បីល្បាញ គឺនៅក្នុងវីឡា កំពត។ កន្លែងស្នាក់នៅដែលបានរចនាយ៉ាងផ្ចិតផ្ចង់នេះ មានបន្ទប់គេង Master ចំនួន ២ និងបន្ទប់ទឹកចំនួន ១ ដើម្បីធានាផ្ដល់នូវផាសុកភាព និងភាពស្រស់ស្រាយសម្រាប់ភ្ញៀវទាំងអស់។ បរិវេនរស់នៅធំទូលាយបែបបើកចំហ ផ្តល់កន្លែងល្អបំផុតសម្រាប់ពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ និងមិត្តភក្តិ ខណៈដែលបាល់កូនីឯកជន ផ្តល់ទេសភាពអស្ចារ្យ និងកន្លែងស្ងប់ស្ងាត់។

2

បូកគោ

២៣៥m²
៤​​ នាក់
បន្ទប់ធំ ២

ផ្តេីមគំនិតពីភ្នំបូកគោដ៏អស្ចារ្យរបស់ខ្មែរ វីឡានេះបញ្ចូលគ្នារវាងបរិយាកាសដ៏មានផាសុកភាព និងទេសភាពធម្មជាតិ។ វីឡា បូកគោ មានបន្ទប់គេង Master ចំនួន ២ និងបន្ទប់ទឹកទំនើបធំទូលាយចំនួន ២ ដែលផ្តល់ឯកជនភាពសម្រាប់ភ្ញៀវរហូតដល់ ៤ នាក់។ ការរចនាបែបបើកចំហ បង្កើតលំហដ៏ស្រស់ស្រាយរវាងតំបន់រស់នៅ ខណៈដែលបាល់កូនីឯកជន ក្លាយកន្លែងលំហៃផ្ទាល់ខ្លួនសម្រាប់រីករាយនឹងបរិយាកាសស្ងប់ស្ងាត់នៃ ភូមិគ្រឹះដួងខែ។

3

ទឹកឈូ

235m²
៤ នាក់
បន្ទប់ធំ ២

វីឡា ទឹកឈូ ត្រូវបានដាក់ឈ្មោះតាមរមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា ដែលចង់បង្ហាញពីភាពស្ងប់ស្ងាត់ និងផាសុកភាពបែបធម្មជាតិ។ កន្លែងស្នាក់នៅធំទូលាយនេះមានបន្ទប់គេង Master ចំនួន ២ និងបន្ទប់ទឹកចំនួន ២ អាចទទួលភ្ញៀវបានរហូតដល់ ៤ នាក់ ដែលបានរចនាយ៉ាងប្រណិត។ បរិវេនបន្ទប់បែបបេីកចំហធំទូលាយ បង្កេីនឲ្យមានការសម្រាក យ៉ាងស្រស់ស្រាយ ខណៈដែលបាល់កូនីឯកជនផ្តល់ជាកន្លែងស្ងប់ស្ងាត់សម្រាប់រីករាយនឹងខ្យល់ត្រជាក់ និងទេសភាពស្រស់ស្អាតនៃ ភូមិគ្រឹះដួងខែ។

4

ជុំគិរី

២៣៩m²
៤ នាក់
បន្ទប់ធំ ២

ស្វែងរកភាពស្ងប់ស្ងាត់នៅក្នុងវីឡា ជុំគិរី ដែលមានផាសុកភាពបែបទំនើបបូករួមនឹងការរចនាបែបខ្មែរ។ វីឡាក៏ប្រណិតនេះ មានបន្ទប់គេង Master ចំនួន ២ និងបន្ទប់ទឹកចំនួន ២ ដើម្បីធានាផ្ដល់ភាពឯកជន និងភាពងាយស្រួលសម្រាប់លោកអ្នក។ បរិយាកាសបែបបើកចំហធំទូលាយ ដែលបង្កើតបរិយាកាសទាក់ទាញសម្រាប់ការជួបជុំ ខណៈដែលបាល់កូនីឯកជននៅជាប់នឹងបន្ទប់ ជាកន្លែងល្អបំផុតសម្រាប់សម្រាក និងទទួលយកទេសភាពធម្មជាតិក្នុងបរិវេណ ភូមិគ្រឹះដួងខែ។

5

បន្ទាយមាស

២៣៩m²
៤ នាក់
បន្ទប់ធំ ២

វីឡា បន្ទាយមាស ផ្តល់បទពិសោធន៍កម្រិតខ្ពស់ ជាមួយបរិយាកាសដ៏មានផាសុកភាព និងស្រស់ស្រាយកាន់តែខ្លាំងជាងមុន។ ជាមួយនឹងការរចនាទូលាយបើកចំហដូចវីឡាផ្សេងទៀតរបស់យើងដែរ កន្លែងស្នាក់នៅនេះបង្កើតអារម្មណ៍ខុសប្លែក ដោយមានបន្ទប់គេង Master ប្រណិតចំនួន ២ និងបន្ទប់ទឹកទំនើបចំនួន ២ ដែលសាកសមសម្រាប់ក្រុមគ្រួសារធំ ឬអ្នកដែលចង់រកបានបរិយាកាសធំទូលាយបន្ថែម។ 

តំបន់ទទួលភ្ញៀវទូលាយត្រូវបានរចនាឡើងឱ្យភ្ជាប់ជាប់ជាមួយបាល់កូនីឯកជន បង្កើតជាកន្លែងល្អបំផុតសម្រាប់ការសម្រាក និងការជួបជុំ។

6

អង្គរជ័យ

២៣៩m²
៤​​ នាក់
បន្ទប់ធំ ២

រីករាយនឹងសោភ័ណភាព និងភាពទាក់ទាញនៃបដិសណ្ឋារកិច្ច​បែបខ្មែរ ក្នុងវីឡា Angkor Chey ដ៏ធំទូលាយរបស់យើង។ កន្លែងស្នាក់នៅនេះត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដោយមានបរិយាកាសបើកចំហ និងបន្ទប់គេង Master ចំនួន ២ ដែលសាកសមបំផុតសម្រាប់គ្រួសារ ឬក្រុមមិត្តភក្តិ ដែលកំពុងត្រូវការផាសុខភាព និងឯកជនភាព។ ក្នុងបរិវេនវីឡា មានបន្ទប់ទទួលភ្ញៀវដ៏ទាក់ទាញ ឬលោកអ្នកអាចដើរចេញទៅកាន់បាល់កូនីឯកជន ដើម្បីរីករាយនឹងបរិយាកាសស្ងប់ស្ងាត់។ វីឡានេះអាចទទួលភ្ញៀវបានរហូតដល់ ៤ នាក់ ហើយមានបន្ទប់ទឹកទំនើបដែលបានរៀបចំយ៉ាងល្អឥតខ្ចោះ។

កំពត
២៣៥m²
៤ នាក់
បន្ទប់ធំ ២
បូកគោ
២៣៥m²
៤​​ នាក់
បន្ទប់ធំ ២
ទឹកឈូ
235m²
៤ នាក់
បន្ទប់ធំ ២
ជុំគិរី
២៣៩m²
៤ នាក់
បន្ទប់ធំ ២
បន្ទាយមាស
២៣៩m²
៤ នាក់
បន្ទប់ធំ ២
អង្គរជ័យ
២៣៩m²
៤​​ នាក់
បន្ទប់ធំ ២