នៅពេលព្រះអាទិត្យលិចលើទេសភាពស្ងប់ស្ងាត់នៃខេត្តកំពត លោកអ្នកអាចជួបជុំគ្នាលេីវីឡាបែបខ្មែរយ៉ាងប្រណិត បង្ហាញទិដ្ឋភាពដើមត្នោត និងដើមម្រេចក្នុងភូមិគ្រឹះដួងខែ
ជប់លៀងជាមួយសាច់អាំង
បទពិសោធន៍រួមមាន៖
ម្ហូបសាច់អាំង គ្រឿងសមុទ្រស្រស់ៗ និងបន្លែគ្រប់មុខ ក្នុងបរិយាកាសស្រស់ស្រាយ និងជិតស្និទ្ន។ ល្អបំផុតសម្រាប់មិត្តភក្តិ គ្រួសារ ឬក្រុមការងារ ក្នុងការចូលរួមបង្កើតអនុស្សាវរីយ៍មិនសាបសូន។
ពិធីជប់លៀងបែបទាន់សម័យ ជាមួយការតុបតែង រួមតន្ត្រីដែលបានជ្រើសរើស ព្រមទាំងបរិយាកាសដ៏សប្បាយរីករាយ ដែលធ្វេីអោយការជួបជុំរបស់អ្នកមិនអាចបំភ្លេចបាន។
ទស្សនាទិដ្ឋភាពថ្ងៃលិច ពីជាន់ខាងលេី ដែលត្រូវបានរចនាតាមបែបផ្ទះខ្មែរ។
តន្ត្រី Live Acoustic ជាមួយឧបករណ៍តន្ត្រីប្រពៃណីខ្មែរ ។
ផ្តិតយករូបភាព រឿងរ៉ាវស្នេហារបស់លោកអ្នក ជាមួយនឹងសោភ័ណភាពនៃស្នាដៃស្ថាបត្យកម្ម រនាបថខ្មែរជាមួយនឹងសួនច្បាររុក្ខជាតិដ៏ស្រស់ស្អាត។
“រីសតរបស់យើងផ្តល់ជាមូលដ្ឋានពោរពេញដោយភាពរ៉ូមែនទិច សម្រាប់ថតរូប និង ការជួបជុំផ្ទាល់ខ្លួន”